ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Barca រង​ការពិន័យ​ធ្ងន់ធ្ងរ​ពី UEFA ក្រោយ​អ្នកគាំទ្រ​ខ្លួន​បង្ហាញ​អាកប្បកិរិយា​បែបនេះ​

​កីឡា ៖ ក្រុម​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​ផាកពិន័យ​ចំពោះ​អាកប្បកិរិយា​រើសអើង​ជាតិ​សាសន៍ និង​សកម្មភាព​ផ្សេងទៀត​ដោយ​អ្នកគាំទ្រ​របស់ខ្លួន​ធ្វើ​នៅក្នុង​ការប្រកួត Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជើង​ទី​១ នៅ​កីឡដ្ឋាន Paris St-Germain ។​

​បន្ថែម​ពីលើ​ការរើសអើង​ជាតិ​សាសន៍ UEFA ក៏បាន​ចោទប្រកាន់ Barca ជុំវិញ​អ្នកគាំទ្រ​របស់​ពួកគេ​ដែល​បាញ់​កាំជ្រួច និង​បណ្តាលឱ្យ​ខូចខាត​នៅ​កីឡដ្ឋាន Parc des Princes ។ ក្លឹប​អេ​ស្ប៉ា​ញ​នឹងត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន ៣២,០០០ អឺរ៉ូ និង​ដាក់​បម្រាម​មិនឱ្យ​លក់​សំបុត្រ​សម្រាប់​ប្រកួត​ក្រៅ​ដី​ពាន​អឺរ៉ុប​ពេញ ១​ឆ្នាំ​ផងដែរ​។​

​លើសពីនេះ​ទៀត ពួកគេ​ត្រូវតែ​ជួសជុល​ឱ្យបាន​រួចរាល់​កន្លែង​បាក់បែក​នៅ​កីឡដ្ឋាន Parc des Princes ឱ្យបាន​មុនពេល Paris Saint-Germain ប្រកួត​វគ្គ ៤​ក្រុម​ចុងក្រោយ​ទល់នឹង Borussia Dortmund ថែម​ទៀតផង​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា