ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកសង្កេតការណ៍​៖ ចិន និង​អាស៊ាន ត្រូវតែ​សហការគ្នា​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន​ម៉ា​

អ្នកសង្កេតការណ៍​អន្តរជាតិ អះអាងថា ប្រទេស​ចិន បាន​ក្លាយជា​ភាគី​ពាក់ព័ន្ធ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅក្នុង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ដទៃទៀត កាលពី​ខែមករា​។​

ទោះជា​យ៉ាងណាក៏ដោយ អំឡុងពេល​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត អ្នកសង្កេតការណ៍ បាន​និយាយថា ទីក្រុង​ប៉េកាំង មាន​ដែន​កំណត់​របស់ខ្លួន ហើយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ត្រូវការ​ដើរតួនាទី​ធំ​ជាង​នេះ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​។​

លោក​បណ្ឌិត Brian Wong ដែលជា​អ្នកសិក្សា​នៅ​មជ្ឈមណ្ឌល​នៃ​សាកលវិទ្យាល័យ​ហុងកុង​ស្តីពី​ចិន និង​ពិភពលោក​សហ​សម័យ បាន​លើកឡើងថា វិធីសាស្ត្រ​សម្របសម្រួល​រវាង​ប្រទេស​ចិន និង​ប្លុក​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ថៃ ដែល​មី​យ៉ាន់​ម៉ា​មាន​ព្រំដែន និង​រីករាយ​នឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ អាចបង្កើត​ផល​ផ្លែផ្កា​កាន់តែច្រើន​នៅក្នុង​សម្រួល​ដំណើរការ​សន្តិភាព​។​

លោក បាន​បន្ថែមថា ប្រសិនបើ​ចិន ចង់​នាំមក​នូវ​សន្តិភាព​ដល់​តំបន់ ចាំបាច់​ត្រូវមាន​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត រួមទាំង​អាស៊ាន ផ្ទុយ​ពី​ការ​ចូលមក​ក្នុងឋានៈ​ជា​មហាអំណាច​ឯកតោភាគី​ដែល​កំពុង​ឈានចូល និង​ព្យាយាម​មាន​ឥទ្ធិពល និង​បង្កើត​នយោបាយ​ក្នុងស្រុក​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។​

គួរ​បញ្ជាក់ថា មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​មួយរយៈ​ចុងក្រោយ​នេះ​រវាង​ក្រុម​ឧទ្ទាម​ដែល​តំណាង​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា ជាមួយនឹង​របប​យោធា នៅតាម​ព្រំដែន​ជាមួយ​ថៃ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់ រត់​ភៀសខ្លួន​ចេញពី​ប្រទេស​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា