ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីស្រាអែល បញ្ជាក់​ហើយ​ថា​នឹងមិន​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​លើ​អ៊ីរ៉ង់​នោះទេ​

អាជ្ញាធរ​អ៊ីស្រាអែល នឹងមិន​ទទួលខុស​ត្រូវជា​ផ្លូវការ​ចំពោះ​ការវាយប្រហារ​លើ​អ៊ីរ៉ង់ សម្រាប់​ហេតុផល​យុទ្ធសាស្ត្រ​នោះទេ​។ នេះ​បើ​យោងតាម​កាសែត The Jerusalem Post ដែល​ដកស្រង់​ប្រភព​នៅក្នុង​រដ្ឋាភិបាល និង​សេវាកម្ម​សន្តិសុខ​របស់​ប្រទេស​នេះ​។​

កាសែត​ដដែល បន្តថា ការវាយប្រហារ​មាន​ទៅ​មានមក ពោលគឺ​អ៊ីស្រាអែល សងសឹក​តាមរបៀប​អ្វីដែល​អ៊ីរ៉ង់ ធ្វើ ។​

ទន្ទឹម​នោះ កាសែត ក៏បាន​ពន្យល់ថា អ៊ីស្រាអែល នឹងមិន​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ ខណដែល​ទីក្រុង​តេ​អេ​រ៉ង់ ហៅ​អ្វីដែល​កើតឡើង​ថា​ជាការ​ផ្ទុះ​រោងចក្រ ហើយ​ចង់​ជៀសវាង​ការកើនឡើង​នៃ​ភាព​តានតឹង​។

កាសែត​នេះ បាន​បន្ថែមថា អ៊ីស្រាអែល ជឿជាក់ថា សហរដ្ឋអាមេរិក គួរតែ​នៅ​ស្ងៀម ដើម្បី​រក្សា​សេចក្តីថ្លៃថ្នូរ និង​ជៀសវាង​ការកើនឡើង​នៃ​ស្ថានការណ៍​។​

គួរ​បញ្ជាក់ថា អ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​ទីតាំង​មួយ​ក្នុង​ទឹកដី​អ៊ីរ៉ង់ ខណ​នេះ​គឺជា​ការឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​អ៊ីរ៉ង់ កាលពី​ថ្ងៃទី ១៣ ខែមេសា ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា