ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក ព្រមាន​ជាថ្មី​ប្រឆាំងនឹង​ការវាយលុក​ក្រុង Rafah

វ៉ាស៊ីនតោន​៖ មន្ត្រី​អាមេរិក បានលើកឡើង​ជាថ្មី​ម្តងទៀត​នូវ​ការព្រួយបារម្ភ​ជាមួយ​សម​ភាគី​អ៊ីស្រាអែល អំពី​ផែនការ​សម្រាប់​ប្រតិបត្តិការ​យោធា​នៅក្នុង​ទីក្រុង Rafah ភាគខាងត្បូង​ហ្គា​ហ្សា ។​

សេត​វិមាន បាន​ឲ្យ​ដឹងថា អ្នកតំណាង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល យល់ព្រម​ទទួលយក​ការព្រួយបារម្ភ​ទាំងនេះ ។​

អាមេរិក ក៏បាន​ទទូច​ម្តង​ហើយ​ម្តង​ទៀតថា អ៊ីស្រាអែល មិនត្រូវ​បើក​ការវាយលុក​ធំ​នៅ​ក្រុង Rafah នោះទេ ខណ​ជាទី​តាំង​បញ្ចៀស​ជន​ស៊ីវិល​ពី​ហ្គា​ហ្សា​។​

ទោះជា​យ៉ាងណាក៏ដោយ អាមេរិក បាន​វេតូ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដើម្បី​ផ្តល់​ឋានៈ​ជា​សមាជិក​ពេញលេញ​ដល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​

ទន្ទឹម​នោះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin បាន​និយាយ ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក Yoav Gallant ដើម្បី​ពិភាក្សា​អំពី​ការគំរាមកំហែង​ក្នុង​តំបន់ និង​សកម្មភាព​អស្ថិរភាព​របស់​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា