ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណ​នេះ​មូលដ្ឋាន​យោធា​អ៊ីរ៉ង់ ក្នុង​ទីក្រុង Isfahan រង​ការវាយប្រហារ​ដោយ​អ៊ីស្រាអែល​

ការវាយប្រហារ​របស់​អ៊ីស្រាអែល លើ​អ៊ីរ៉ង់ បានកំណត់​គោលដៅ​មូលដ្ឋាន​យោធា​នៅ​ជិត​ទីក្រុង Isfahan ។ នេះ​បើ​យោងតាម​កាសែត The New York Times ដែល​ដកស្រង់​សម្តី​មន្ត្រី​អ៊ីរ៉ង់ ៣ នាក់​មិន​បញ្ចេញ​ឈ្មោះ​។​

យោងតាម​កាសែត​ខាងលើ បន្ថែមថា កងកម្លាំង​អ៊ីរ៉ង់ បាន​កម្ទេច​ដ្រូ​ន​តូចៗ​ជាច្រើន​គ្រឿង នៅ​ជិត​ទីក្រុង Tabriz ចម្ងាយ​ប្រហែល ៨០០ គីឡូម៉ែត្រ​ពី​ក្រុង Isfahan​។​

ទន្ទឹម​នោះ មន្ត្រី​អ៊ីស្រាអែល ២ នាក់ ក៏បាន​បញ្ជាក់ថា យោធា​អ៊ីស្រាអែល ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

គួរ​បញ្ជាក់ថា អ៊ីរ៉ង់ បាន​បើក​ការវាយប្រហារ​ដំបូង កាលពី​ថ្ងៃទី ១៣ ខែមេសា លើ​ទឹកដី​អ៊ីស្រាអែល ដែល​ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​លើ​ស្ថាន​កុងស៊ុល​ខ្លួន​ពី​ទីក្រុង​យេ​រ៉ូ​សា​ឡឹម ក្នុងប្រទេស​ស៊ី​រី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា