ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាតក​សារភាព​ប្រាប់​ប៉ូលិស​ហើយ ករណី​ចាក់​សម្លាប់​ស្ត្រី​កូន​ពីរ​នៅ​ឈូក​វ៉ា​២

សូមជម្រាបថា កាលពី​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ​បានកើត​ទ្បើង នៅ​ចំណុច​ផ្ទះ​លេខ​៣១ ផ្លូវ​៣៦ បុរី​ពិភពថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​រងគ្រោះ​មានឈ្មោះ មាស លក្ខិណា អាយុ​២៤​ឆ្នាំ មាន​ប្តី​ជា​ជន​ជាតិចិន ឈ្មោះ ហួ ស៊ិន អាយុ​៣៧​ឆ្នាំ បម្រើការ​នៅ​ក្រុមហ៊ុន​កិន​ថ្ម មាន​ទីតាំង​ក្នុង​ខេត្តកំពង់ស្ពឺ​។ បច្ចុប្បន្ន ស្ត្រី​រងគ្រោះ និង​ប្ដី​ជនជាតិ​ចិន រស់នៅ​ដោយ​ក្ដី​សុខសាន្ត​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ហើយ​មានកូន​ប្រុស​ចំនួន​២​នាក់​ក្នុងបន្ទុក​។

ដោយឡែក ជនដៃដល់​ជា​ឃាតករ​មានឈ្មោះ លឹម គី​ណែ​ត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

តាម​ព័ត៌មាន​ដែល​ទទួលបាន នៅក្នុង​មន្ទីរពេទ្យ​រុស្សី នា​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៤ នេះ ជនដៃដល់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជា​ពលករ​នៅ​ប្រទេស​ថៃ ហើយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រងគ្រោះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនដែល​បាន​ជួបគ្នា​ផ្ទាល់​ទេ គឺ​ទំនាក់ទំនង​តាមរយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក​តែប៉ុណ្ណោះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា