ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​៖ ការវាយប្រហារ​ភេរវកម្ម​នៅ​អ៊ីរ៉ង់ និង​រុស្សី គឺមាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់ លោក Mohammad Reza Ashtiani បាន​និយាយ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក Sergey Shoigu នៅ​ទីក្រុង Astana ថា ការវាយប្រហារ​ភេរវកម្ម​ទាំង​នៅក្នុង​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់ កើតចេញពី​ការគាំទ្រ​ក្រុម​ភេរវ​ករ​របស់​សហរ​ដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​លោកខាងលិច​ផ្សេងទៀត​។​

លោក Ashtiani បាន​លើកឡើងថា ការវាយប្រហារ​ភេរវកម្ម​ក្នុងប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់ គឺជា​លទ្ធផល​នៃ​ការគាំទ្រ​ដល់​ក្រុម​ភេរ​វករ​ដោយ​បណ្តា​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក ។​

រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា រដ្ឋ​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ (SCO) គួរតែ​ប្រើប្រាស់​សក្តានុពល SCO ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​រួម​។​

គួរ​បញ្ជាក់ថា កន្លងមក មានការ​វាយប្រហារ​ភេរវកម្ម​ធំៗ​ជាច្រើន ដែល​កើតឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់ ដោយ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​រាប់ពាន់នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា