ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Pochettino ចាប់អារម្មណ៍​ចង់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​មួយ​នេះ ក្រោយ​ចេញពី Chelsea

​កីឡា ៖ លោក Mauricio Pochettino ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាប់អារម្មណ៍​ក្នុងការ​ស្នង​តំណែង​គ្រូបង្វឹក​អង់គ្លេស​លោក Gareth Southgate បន្ទាប់ពី​ការចាកចេញ​របស់លោក​ពី Chelsea កាលពីពេល​ថ្មីៗ​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ស្នាក់នៅ​កីឡដ្ឋាន Stamford Bridge បានត្រឹមតែ​មួយ​រដូវ​កាល​ប៉ុណ្ណោះ បន្ទាប់ពី​ក្លិប​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា​លោក​បាន​ចាក​ចេញពី Chelsea ដោយមាន​ការយល់ព្រម​ពីគ្នា​ទៅវិញទៅមក​។​

​លោក Pochettino បាន​ដឹកនាំ Chelsea ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ EFL Cup និង FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈពេលដែល​ក្រុម​របស់លោក​ក៏បាន​ធានាបាន​នូវ​វគ្គ​ជម្រុះ​ទ្វីបអឺរ៉ុប​ជាមួយនឹង​ការបញ្ចប់​យ៉ាង​ល្អ​មួយ​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ ។​

​ក្រុម​តោ​ខៀវ​បានឈ្នះ​ការប្រកួត Premier League ចុងក្រោយ​ចំនួន ៥ របស់​ពួកគេ​ដើម្បី​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ៦ ដែល​តំណាងឱ្យ​ភាពប្រសើរឡើង​ពី​ការបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី ១២ របស់​ពួកគេ​នៅ​រដូវ​កាល 2022-23 ។​

​ទោះ​ក្រុម​របស់លោក​ព្យាយាម​លេង​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា​ក្នុងអំឡុងពេល​រដូវ​កាល​នេះ ក៏ដោយ ប៉ុន្តែ​ក្លិប​ហាក់ដូច​ចង់បាន​គ្រូបង្វឹក​ថ្មី​ដើម្បី​កសាង​ក្រុម​ឡើងវិញ​នៅ​រដូវ​កាល​ក្រោយ​។ ទោះជា​យ៉ាងណាក៏ដោយ ការសម្រេចចិត្ត​ចុងក្រោយ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ភាគី​ទាំងពីរ​យល់ព្រម​ចែកផ្លូវ​គ្នា​រៀងខ្លួនៗ បន្ទាប់ពី​បញ្ចប់​នៃ​រដូវ​កាល​។​

​ខណៈពេលដែល Chelsea កំពុង​ស្វែងរក​អ្នកចាត់ការ​ថ្មី លោក Pochettino បាន​ត្រលប់មក​ទីផ្សារការងារ​វិញ ហើយ​កំពុង​ស្វែងរក​ឱកាស​បន្ទាប់​របស់លោក​។​

​យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​វ័យ ៥២ ឆ្នាំ​រូបនេះ​ចង់​ក្លាយជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប្រសិនបើ​លោក Southgate ចាក​ចេញពី​តំណែង​របស់លោក​បន្ទាប់​ពី Euro 2024 ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា