ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បាក់​ឆាក​ឃោសនាបោះឆ្នោត​ស​ម្លា​.​ប់​មនុស្ស​ជិត ១០ នាក់ នៅ​ម៉ិ​ក​ស៊ិ​ក​

អភិបាល​ក្នុង​តំបន់ បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់ ៩ នាក់​ស្លាប់ រួមទាំង​កុមារ​ម្នាក់ និង ៥០ នាក់​ទៀត​រងរបួស បន្ទាប់ពី​ឆាក​សម្រាប់​ឃោសនាបោះឆ្នោត​បាក់​រលំ អំឡុង​ការប្រមូលផ្តុំ​យុទ្ធនាការ​នៅ​រដ្ឋ Nuevo León ភាគ​ខាងជើង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​នៅពេលដែល​បេក្ខជន​ប្រធានាធិបតី​កណ្តាល​ឆ្វេង លោក Jorge Alvarez Maynez កំពុង​ថ្លែង​សុន្ទរកថា នៅក្នុង​ទីក្រុង San Pedro Garza Garcia ជិត​ទីក្រុង Monterrey ។​

លោក Maynez មិនមាន​រងរបួស​ក្នុង​ឧបទ្ទវហេតុ​នោះទេ ប៉ុន្តែ​សមាជិក​ក្រុម​លោក ជាច្រើន​នាក់​បាន​រងរបួស​។​

វីដេអូ​ជាក់ស្តែង ដែល​បង្ហាញ​ពី​ការដួលរលំ​ភ្លើង​បំភ្លឺ ខណ​ដែលមាន​មនុស្ស​មួយចំនួន​នៅលើ​ឆាក​។​

អភិបាលរដ្ឋ លោក Samuel Garcia បាន​បញ្ជាក់ថា ឧបទ្ទវ​ហេតុនេះ កើតឡើង​ដោយសារតែ​ផ្គរ​រន្ទះ និង​ខ្យល់​បក់​ខ្លាំង​នៅក្នុង​តំបន់​នេះ ខណ​លោក​ក៏​ជំរុញ​ឲ្យ​ប្រជាជន​ស្នាក់នៅ​ក្នុងផ្ទះ ជៀសវាង​ប្រឈម​បញ្ហា​អាកាសធាតុ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា