ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡាករ សុក សំណាង របស់​ព្រះខ័ន​រាជ​ស្វាយរៀង សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ហើយ​

​កីឡា ៖ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បានប្រកាសថា កីឡា​ករលេខ ១៤ សុក សំណាង បានសម្រេច​ចិត្ត ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​។ សុក សំណាង ជា​សមាជិក​ដ៏​សំខាន់​របស់​ក្លិប​តាំងពី​ឆ្នាំ ២០១០​មក ហើយ​រូបគេ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​ភាពជោគជ័យ​របស់​ក្លិប​ដោយបាន​ជួយ​អោយ​ក្លិប ទទួលបាន​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ៣​លើក និង ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ចំនួន​៥​លើក​ផងដែរ​។​

​ក្លិប​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ជម្រាបជូន​ថា សុក សំណាង នឹង​បន្ត​ជា​ផ្នែក​មួយ​នៃ​ក្លឹប​បាល់ទាត់​របស់​ស្វាយរៀង​នៅក្នុង​ការអភិវឌ្ឍន៍​យុវជន ។ ក្លិប​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សុក សំណាង ចំពោះ​ការលះបង់​សម្រាប់​ក្លិប សូម​ជូនពរ​ឱ្យ​គាត់​ជួបតែ​សំណាងល្អ និង​ជោគជ័យ​គ្រប់​ភារៈកិច្ច​។​

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា