ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន ដាក់ទណ្ឌកម្ម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិក​ចំនួន ៣ មិន​ឲ្យ​ជាន់​ទឹកដី​

ទីក្រុង​ប៉េកាំង បានដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ក្រុមហ៊ុន​ផលិត​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៣ បន្ទាប់ពី​ផ្គត់ផ្គង់​អាវុធ​ឱ្យទៅ​កោះ​តៃវ៉ាន់ កាលពីដើម​សប្ដាហ៍​នេះ ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​។​

នាយក​ប្រតិបត្តិ​មកពី​ក្រុមហ៊ុន General Atomics Aeronautical Systems, General Dynamics Land Systems, និង Boeing Defense, Space, and Security នឹងត្រូវ​ហាមឃាត់​មិនឱ្យ​ចូលទៅក្នុង​ប្រទេស​ចិន ហើយនឹង​រារាំង​កិច្ចព្រមព្រៀង​នាំចូល នាំចេញ ទាំងអស់​ផងដែរ​។​

គួរ​បញ្ជាក់ថា ប្រទេស​ចិន តែងតែ​ចាប់​ទុក​កោះ​តៃវ៉ាន់ ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ខ្លួន ពោលគឺ​ជារឿយៗ​បញ្ជូន​កម្លាំងយោធា​មក​ល្បាត ជុំវិញ​កោះ​នេះ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា