ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមាជិកសភា កំពុង​ស្នើ​ទៅ​មន្ត្រី​ការពារជាតិ បើកភ្លើង​ខៀវ​ឱ្យ​អ៊ុយ​ក្រែ​ន ប្រើ​អាវុធ​អាមេរិក​វាយប្រហារ​ទឹកដី​រុស្ស៊ី

សមាជិកសភា​អាមេរិក​មួយក្រុម បាន​អំពាវនាវ​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ លោក Lloyd Austin ដោយ​ស្នើ​លោក អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​ទឹកដី​រុស្ស៊ី ដោយ​ប្រើ​អាវុធ​ដែល​ក្រុង​វ៉ាស៊ីនតោន ផ្គត់ផ្គង់​។

លិខិត​ដែល បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​សមាជិកសភា និង​ក្រុម​សមាជិកសភា​អ៊ុយ​ក្រែ​ន​មួយក្រុម​ដែល បានធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាស៊ីនតោន កាលពី​សប្តាហ៍​មុន​។​

សំណើ​នេះ​គឺ​ជំរុញ​លោក Austin អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន ប្រើប្រាស់​អាវុធ​ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក ដើម្បី​វាយប្រហារ​គោលដៅ​យុទ្ធសាស្ត្រ​នៅក្នុង​ទឹកដី​រុស្ស៊ី ក្នុង​កាលៈទេសៈ​ជាក់លាក់​។​

កាលពី​សប្តាហ៍​មុន អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោកស្រី Sabrina Singh បាន​រំលឹក​ឡើងវិញ​នូវ​គោលជំហរ​របស់​មន្ទីរ​បញ្ច​កោណ ដែលថា សព្វាវុធ​អាមេរិក​អាចដាក់​ពង្រាយ​ដើម្បី​ដណ្តើមយក​ទឹកដី​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន​មកវិញ មិន​សំដៅ​ទៅលើ​ប្រទេស​រុស្ស៊ី​នោះទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា