ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Harris ថាត្រៀមខ្លួនជជែកដេញដោលរួចរាល់ហើយ ខណលោក Trump ស្នើឲ្យប្ដូរអ្នករៀបចំកម្មវិធី

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា លោកស្រី ត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការជជែកដេញដោលជាមួយបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ។

 លោកស្រី បានលើកឡើងថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការជជែកដេញដោលជាមួយ លោក Donald Trump ដោយបន្ថែមថា ខ្ញុំ​យល់​ព្រម​នឹង​កិច្ច​ប្រជុំ​ដែល​​ព្រមព្រៀង​គ្នា ​កាល​ពី​ថ្ងៃ​ទី ​១០ ខែ​កញ្ញា ។

ដោយឡែក អតីតប្រធានាធិបតីអាមេរិកលោក Trump បានកត់សម្គាល់ថា លោកចង់ឱ្យមានការជជែកដេញដោលលើកក្រោយរៀបចំឡើងដោយ Fox News ជំនួស ABC ដោយចោទប្រកាន់ថា មានការលំអៀង។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងធ្វើឡើង នៅថ្ងៃទី ៥ ខែវិច្ឆិកា ដោយគណបក្សប្រជាធិបតេយ្យនឹងត្រូវតំណាងដោយលោក Biden ប៉ុន្តែជំនួសដោយលោកស្រី Kamala Harris វិញ តទល់នឹងគណបក្សសាធារណរដ្ឋ លោក Donald Trump ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា