ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស ​១០​ នាក់​ស្លា ប់​ ដោយ​សារបាក់​ដី​នៅ​វៀតណាម

មនុស្សជាង ១០ នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និង ៩ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបំផ្លិចបំផ្លាញ ដោយសារឥទ្ធិពលនៃព្យុះត្រូពិច Prapiroon នៅភាគខាងជើងប្រទេសវៀតណាម ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិត ១១.៨ អ៊ីញ ។

កម្ពស់ទឹកជំនន់ បានហក់ឡើងដល់កម្រិតខ្ពស់មួយ ពោលគឺលេចដល់ដំបូលផ្ទះរាប់រយខ្នង ព្រមទាំងលេចផ្លូវ និងលេចលង់ដំណាំស្រូវចំនួន ៣០,០០០ ហិកតា សម្លាប់សត្វគោ រួមទាំងបសុបក្សី ចំនួន ២០,០០០ ក្បាល ។

គួរបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ បញ្ជាក់ពីការបាត់ខ្លួនពលរដ្ឋណាមួយនៅឡើង ខណកម្ពស់ទឹកនៅបន្តហក់ឡើង ជិតស្មើដំបូលផ្ទះ ៕

 

 

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា