ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក ប្រើ IQ បញ្ជូនគ្រាប់បែកចង្កោមទុកត្រឹមអាល្លឺម៉ង់សិន មុនបន្តឲ្យអ៊ុយក្រែន ដោយខ្លាចបំពានអនុសញ្ញា UN

ទូរទស្សន៍ NDR របស់អាល្លឺម៉ង់ បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក បញ្ជូនគ្រាប់បែកចង្កោមជាច្រើនប្រភេទទៅឱ្យប្រទេសអាល្លឺម៉ង់ ហើយរក្សាទុកវា មុនពេលប្រគល់ឱ្យអ៊ុយក្រែន ។

 នេះមានន័យថាទីក្រុងប៊ែរឡាំង អាចបំពានលើអនុសញ្ញាអង្គការសហប្រជាជាតិដែលហាមប្រាមអាវុធ ទោះបីជាខ្លួនបដិសេធចំពោះរបាយការណ៍នេះក៏ដោយ ។

គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយប្រទេសជាង ១១០ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ២០០៨ ស្តីពីគ្រាប់បែកចង្កោម ដោយសារគ្រោះថ្នាក់ខ្លាំងដែលបង្កដល់ជនស៊ីវិល។

គ្រាប់បែកប្រភេទនេះ មានសមត្ថភាពខ្ពស់ដោយខ្ចាត់ខ្ចាយគ្រាប់ជាផ្នែកតូចៗ ដែលខ្លះមិនទាន់ផ្ទុះ និងអាចបង្កទៅជាគ្រាប់មីនយ៉ាងមានប្រសិទ្ធភាព។

 NDR បានបន្ថែមថា គ្រាប់បែកចម្រូងចម្រាសនេះ បច្ចុប្បន្ននេះ កំពុងរក្សាទុកនៅឃ្លាំងដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅទីក្រុង Miesau ភាគខាងលិចប្រទេសអាល្លឺម៉ង់ នេះបើយោងតាមអ្នកនាំពាក្យរបស់បញ្ជាការកងទ័ពអាមេរិកអឺរ៉ុប និងអាហ្រ្វិក។

គួរបញ្ជាក់ថា ការបញ្ជូនគ្រាប់បែកប្រភេទនេះ ទៅរក្សាទុកនៅអាល្លឺម៉ង់ គឺជាផ្នែកមួយនៃជំនួយរបស់អាមេរិក សម្រាប់អ៊ុយក្រែន ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា