ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Ten Hag ៖ កីឡាករ​រូបនេះ​មិនមែន​សម្រាប់​លក់​នោះទេ

​កីឡា ៖ អ្នកចាត់ការ​ថ្មី Manchester United លោក Erik ten Hag បានលើកឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្សែប្រយុទ្ធ​កំពូល Cristiano Ronaldo របស់​ក្លិប មិនមែន​សម្រាប់​លក់​នោះទេ ហើយ​ពិតណាស់​បាន​ស្ថិតក្នុង​គម្រោង​របស់​ក្លិប​ក្នុង​រដូវ​កាល​នេះ​។​

​អនាគត​របស់​កីឡាករ​វ័យ ៣៧​ឆ្នាំ​ខាងលើនេះ នៅ​កីឡដ្ឋាន Old Trafford គឺជា​ប្រធានបទ​ដែលមាន​ការចាប់អារម្មណ៍ បន្ទាប់ពី​លោក​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រាប់​ក្លិប​ថា​លោក​ចង់​ចាកចេញ​។ Ronaldo មិនបាន​ចូលរួម​ជាមួយ​ក្រុម សម្រាប់​ការប្រកួត​មុន​រដូវ​កាល ដែល​ចាប់ផ្តើម​នៅ​ថៃ​នោះទេ ដោយ​អះអាងថា មាន​បញ្ហា​គ្រួសារ ហើយ​សន្និសីទ​សារព័ត៌មាន​របស់លោក Ten Hag មុន​ការប្រកួត​មិត្តភាព​នា​ថ្ងៃ​អង្គារ​ជាមួយនឹង​ក្រុម Liverpool លោក​បាន​ឆ្លើយ​អំពី​សំណួរ​ស្តីពី​អនាគត​របស់​កីឡាករ​រូបនេះ​។​

​យ៉ាងណាក្ដី​លោក Ten Hag បាន​និយាយថា «​យើង​មាន​គម្រោង​ជាមួយ Ronaldo សម្រាប់​រដូវ​កាល​នេះ​។ ដូច្នេះហើយ ខ្ញុំ​កំពុង​សំឡឹង​ទៅមុខ ក្នុង​ការធ្វើការងារ​ជាមួយ​គាត់​»​។ « Ronaldo មិនមែន​សម្រាប់​លក់​នោះទេ ហើយ​គេ​ស្ថិតក្នុង​គម្រោង​របស់​យើង ហើយ​យើង​ចង់​ទទួលបាន​ជោគជ័យ​ជាមួយគ្នា​»​។​

Ronaldo នៅសល់​រយៈពេល ១​ឆ្នាំ​ទៀត លើ​កិច្ចសន្យា​របស់លោក ក្នុង​ការលេង​ឲ្យ Manchester United៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា