ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីរ៉ង់​ចោទ​អាមេរិក​ថានៅពីក្រោយផែនការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ដែលនឹងប្រើអាវុធទំនើប

បេសកកម្មពិសេសរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារដោយយោធាអ៊ីស្រាអែលដ៏មានសក្តានុពលលើប្រទេសអ៊ីរ៉ង់ ខណបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា នឹងផ្តល់អាវុធទំនើបដល់អ៊ីស្រាអែលក្នុងការវាយប្រហារនោះ។

ការព្រួយបារម្ភបែបនោះរបស់អ៊ីរ៉ង់គឺតាមរយៈលិខិតមួយច្បាប់ផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និង ប្រធានក្រុមប្រឹក្សាសន្តិសុខ។ លិខិតនោះបានធ្វើការកត់សម្គាល់ថ្មីៗដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក Joe Biden ដែលបានបង្ហាញឱ្យដឹងអំពីផែនការដែលអ៊ីស្រាអែលនឹងបើកការវាយប្រហារលើអ៊ីរ៉ង់នៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក។

លិខិតនោះបានសរសេរថា  “សេចក្តីថ្លែងការណ៍ដ៏រសើបនេះគឺធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាបង្ហាញពីការយល់ព្រមដោយសម្ងាត់របស់សហរដ្ឋអាមេរិក និងការគាំទ្រយ៉ាងច្បាស់លាស់ចំពោះការឈ្លានពានដោយខុសច្បាប់របស់យោធាអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ លិខិតបានសង្កត់ធ្ងន់ថាវោហាសាស្ត្របែបនេះធ្វើឱ្យប៉ះពាល់ដល់ការអះអាងម្តងហើយម្តងទៀតរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការគាំទ្រនិងការ “ការបន្ថយការកើនឡើងនៅភូមិភាគកណ្តាល  ខាងកើតនៃមជ្ឈឹមបូព៌ា។

លិខិតនោះក៏បានដកស្រង់ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi កាលពីថ្ងៃទី ១៧ ខែតុលា ដោយលោកបានចេញការព្រមានថា  “នរណាម្នាក់ដែលមានចំណេះដឹង ឬការយល់ដឹងអំពី របៀប និងពេលណាដែលអ៊ីស្រាអែលនឹងវាយប្រហារអ៊ីរ៉ង់ ឬផ្តល់មធ្យោបាយ  ហើយ​ការ​គាំទ្រ​ចំពោះ​ភាព​ល្ងង់ខ្លៅ​បែប​នេះ អ្នកនលះត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​សមហេតុផល​ចំពោះ​បុព្វហេតុ​ឬមហន្តរាយដែល​អាច​កើត​មាន​។

ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីការចូលរួម តាមរយៈការផ្តល់ជំនាញបច្ចេកទេស និងសព្វាវុធទំនើបៗរបស់ខ្លួន រួមទាំងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបដល់អ៊ីស្រាអែលនោះ លោក បេសកកម្មពិសេសអ៊ីរ៉ង់ក៏បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះភាពស្មុគស្មាញ ឬការចូលរួមគាំទ្រសម្រាប់ការឈ្លានពានណាមួយរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងផលវិបាកផ្សេងពីការវាយប្រហារនោះ។

លិខិតនោះបានបន្ថែមថា វាពិតជាមានភាពស្មុគស្មាញរួចហើយនៅក្នុងឧក្រិដ្ឋកម្មសង្រ្គាមដែលកំពុងបន្ត និងយុទ្ធនាការប្រល័យពូជសាសន៍ ដែលផ្តោតលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅហ្គាហ្សា និងលីបង់។

អ៊ីរ៉ង់ក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខថ្កោលទោសសហរដ្ឋអាមេរិកចំពោះអ្វីដែលខ្លួនមើលឃើញថាជាការបំពានច្បាប់អន្តរជាតិ និងទាមទារឱ្យសហរដ្ឋអាមេរិកជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិឲ្យបានត្រឹមត្រូវ និងពិតប្រាកដ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា