ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ​

នា​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី គាំទ្រ​ដោយ​អង្គការ WWF និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការគ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ការិយាល័យ​កសិកម្ម ធនធានទឹក និង​បរិស្ថាន នៃ​រដ្ឋបាល​ក្រុង​ស្រុក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មានការ​អ​ញ្ជេ​ី​ញ​ចូលរួម​ពី ឯកឧត្ដម ងិន សុ​វិមាន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី នៅ​សណ្ឋាគា​ពេជ្រ​ដា ខេត្តមណ្ឌលគិរី​។

​វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វេ​ី​ឡេ​ី​ង​ក្នុង​គោលបំណង ពង្រឹងសមត្ថភាព​លេ​ី​កិច្ចការងារ​គ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ សំដៅ​សហការគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​លើ​ការងារ​អភិរក្ស​ធនធានធម្មជាតិ ពិសេស​ជួយ​លេ​ី​ក​កម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍ ដែល​ក្រសួងបរិស្ថាន​បាន​ប្រតិភូកម្ម​មុខងារ​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា