ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡាករ ព្រំ សំណាង បាន​វិល​ត្រលប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​

​កីឡា ៖ កីឡាករ​គុន​ខ្មែរ ព្រំ សំណាង បាន​ត្រលប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅថ្ងៃនេះ ក្រោយ​ប្រើពេល​ត្រឹមតែ​១​នាទី​៥៦​វិនាទី​ប៉ុណ្ណោះ ដើម្បី​ផ្ដួល​កីឡាករ​ជនជាតិ​អង់គ្លេស Thomas Capenter ឲ្យ​សន្លប់​ទឹក​ទី​១ លើ​ប្រភេទ​ទម្ងន់ ៧៨​គីឡូក្រាម កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​សង្វៀន​ថៃ​ហ្វៃ នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។​

​បន្ទាប់ពី​មក​កម្ពុជា​វិញ កីឡាករ ព្រំ សំណាង បាន​និយាយថា​ ​ការ​វា​«​យ​យកឈ្នះ​ដោយ​សន្លប់​កាលពី​ម្សិលមិញ បានធ្វើ​ឲ្យ​អ្នកគ្រប់គ្រង​កម្មវិធី​ថៃ​មិនសូវ​សប្បាយចិត្ត​នោះទេ​។​

​ជាមួយគ្នា​នោះ​ដែល ព្រំ សំណាង បាន​បន្តថា​«​ខ្ញុំ​មិន​នឹកស្មាន​ដល់​ថា​មាន​បងប្អូន​ខ្មែរ​យើង​ស្រលាញ់ និង គាំទ្រ Kun Khmer ខ្លាំង​ដល់​ថ្នាក់​នេះ​សោះ តាំងពី​ចាប់​អាជីព​ជា​កីឡាករ​ប្រដាល់​មក​ខ្ញុំ​មិនដែល​នឹកស្មាន​ដល់​ថា​ជីវិត​ខ្ញុំ​មាន​ថ្ងៃនេះ​ទេ ខ្ញុំ​សូម​អរគុណ​បងប្អូន​ខ្មែរ​យើង​ទាំងអស់​ដែល​បាន​គាំទ្រ និង ឧបត្ថម្ភ​ដល់​រូបខ្ញុំ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ប្រកួត​បន្តបន្ទាប់​ទៀត​ដើម្បី​មុខមាត់ Kun Khmer យើង​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា