ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ទីរ​បញ្ច​កោណ បញ្ជាក់ថា ការវាយប្រហារ​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី មិនមែនជា​យុទ្ធនាការ​រយៈពេល​វែង​នោះទេ

វ៉ាស៊ីនតោន​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក Patrick Ryder បាន​និយាយ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​របស់​កងកម្លាំងប្រដាប់អាវុធ​អាមេរិក នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ក្នុងការ​ឆ្លើយតប​ទៅនឹង​ការបាញ់​ផ្លោង​លើ​មូលដ្ឋានទ័ព​នៅ​ហ្ស៊​កដា​នី នឹង​មិនមែនជា​យុទ្ធនាការ​រយៈពេល​វែង​នោះទេ​។​

អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា តាម​ខ្ញុំ​យល់ វា​មិនមែនជា​រឿង​សង្គ្រាម​អ្វី​នោះទេ ដោយ​ឆ្លើយ​សំណួរ​ថា​តើ​យុទ្ធនាការ​នេះ​អូសបន្លាយ​យូរ​ប៉ុណ្ណា​។​ លោក បាន​បន្ថែមថា ប៉ុន្តែ​ជាថ្មី​ម្តងទៀត ខ្ញុំ​មិន​បញ្ជាក់​ឲ្យ​ជាក់លាក់​អំពី​អ្វីដែល​ប្រតិបត្តិការ​នាពេល​អនាគត​អាចមាន​រូបរាង​ឡើង​នោះទេ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក Patrick Ryder បាន​និយាយ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក kamikaze បាន​ធ្លាក់​ដល់​ដី​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មូលដ្ឋាន​កងកម្លាំងប្រដាប់អាវុធ​អាមេរិក នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។​

គួរ​បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ អាមេរិក បង្កើន​ការវាយប្រហារ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ដោយ​សំដៅលើ​គោលដៅ​ក្រុម​ឧទ្ទាម​និយម​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា