ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​ក្លឹបបាល់ទាត់ឡាយហ្វ តែងតាំងលោក Jörg Peter Steinebrun​n​e​r ​ជាគ្រូបង្គោលថ្មី

នៅព្រឹកនេះក្លឹបបាល់ទាត់ឡាយហ្វ​ បានប្រកាសតែងតាំងលោក Jörg Peter Steinebrun​n​e​r ​ជាគ្រូបង្គោលថ្មីរបស់​ក្លិប។ លោកមានសញ្ជាតិ អាល្លឺម៉ង់ មានអាយុ៥២ឆ្នាំ ​គ្រូបង្គោលលោក Jörg នឹងនាំមកនូវបទពិសោធន៍ និងជំនាញដ៏សម្បូរបែប ព្រមទាំងកាន់សញ្ញាប័ត្រ AFC Pro Diploma ។

បទពិសោធន៍របស់លោករួមមាន៖

គ្រូបង្វឹកនៅ Malaysia Premier League & Super League

គ្រូបង្វឹកនៅលីគកំពូលសិង្ហបុរី

គ្រូបង្វឹកនៅលីគកំពូលឥណ្ឌូនេស៊ី

គ្រូបង្វឹកនៅប្រទេសថៃ លីគទី 2

ជាសាស្ត្រាចារ្យសម្រាប់សមាគមបាល់ទាត់ប្រទេសថៃ និងកូរ៉េ

អ្នកវិភាគកម្មវិធីទូរទស្សន៍អាស៊ីសម្រាប់ការប្រកួត World Cup និង Euro Championship។

​​សូមជម្រាបថា ការប្រកាសគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់ឡាយហ្វ បានធ្វើឡើងបន្ទាប់ពីបានបញ្ចប់កិច្ចសន្យា ជាមួយ លោកគ្រូបង្គោល ប្រាក់ សុវណ្ណារ៉ា កាល​ពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បន្ទាប់​ពី​ដឹង​នាំ​ក្លិប​ប្រកួត​នៅ​លីគ​កំពូល​កម្ពុជា បាន​ត្រឹម​ ៧ប្រកួត​ប៉ុណ្ណោះ​និងមិន​ដែល​ឈ្នះសោះ ស្មើ២ ចាញ់ ៥ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ៩ មាន​ ២ពិន្ទុ៕

 

 

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា