ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Jesse Lingard ចូលរួម​ជាមួយ​ក្លិប FC Seoul របស់​កូរ៉េខាងត្បូង​

​កីឡា ៖ អតីត​តារាបាល់ទាត់​របស់​ក្លិប Manchester United និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស កីឡាករ Jesse Lingard បានធ្វើ​ដំណើរ​មកកាន់​លី​គ​អាស៊ី ហើយ​បាន​លើកឡើងថា «​លោក​ចង់​រីករាយ​ជាមួយនឹង​ការលេង​បាល់​ម្តងទៀត​» បន្ទាប់ពី​បាន​ចុះកិច្ចសន្យា​លេង​ឱ្យ​ក្លិប​កូរ៉េខាងត្បូង FC Seoul នៅ​ថ្ងៃ​ព្រហស្បតិ៍​។

​កីឡាករ​មាន​វ័យ ៣១​ឆ្នាំ​រូបនេះ មិនមាន​ក្លិប​លេង​នោះទេ ចាប់តាំងពី​ចាកចេញ​ពី​ក្លិប Nottingham Forest ក្រោយពី​ចប់​កិច្ចសន្យា​របស់លោក កាលពី​រដូវក្តៅ​មុន​។ កីឡាករ Lingard ដែល​បាន​ចំណាយពេល ២២​ឆ្នាំ លេង​នៅ​ក្លិប Man United មុនពេល​ចាកចេញ​ពី​កីឡដ្ឋាន Old Trafford កាលពី​ឆ្នាំ​២០២២​នោះ បាន​លើកឡើងថា «​ការចូលរួម​ជាមួយ​ក្លិប Seoul គឺជា​ការប្រកួតប្រជែង​ថ្មី ហើយ​លោក​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការទទួលយក​វា​»​។​

Lingard បាន​លេង​ត្រឹមតែ ២០​លើក​ប៉ុណ្ណោះ នៅក្នុង​ការប្រកួត​ទាំងអស់ សម្រាប់​ក្លិប Forest និង​បាន​បង្ហាញខ្លួន​ត្រឹមតែ ៤​លើក​ក្នុង​ឆ្នាំ​២០២៣​។ ក្លិប Seoul មិនបាន​បង្ហាញ​ពី​រយៈពេល​នៃ​កិច្ចសន្យា របស់​កីឡាករ Lingard នោះទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឱ្យដឹងថា វា​មាន​រយៈពេល ២​ឆ្នាំ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា