ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្លិប​អ្ន​កាសែត​កម្ពុជា សម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​លោក អ៊ុំ សារិន អតីត​អ្នកកាសែត​ដ៏​ល្បី​

ក្លិប​អ្នកកាសែត​កម្ពុជា ( ក​.​អ​.​ក ) បានចេញ​នូវ​សារ​លិ​ត​ខិត​មួយ ដោយ​បង្ហាញ​នូវ​អារម្មណ៍​ក្តុកក្តួល និង​រន្ធត់​ចិត្តជា​ពន់​ពេក ក្រោយ​ទទួលបាន​ដំណឹង​ដ៏​ក្រៀមក្រំ​ថា លោក អ៊ុំ សារិន អតីត​អ្នកកាសែត​ដ៏​ល្បីឈ្មោះ​មួយរូប​បានទទួល​មរណភាព​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ ៦៥ ឆ្នាំ ដោយ​រោគាពាធ​។​

តាមរយៈ​សារលិខិត​នោះ ក​.​អ​.​ក បាន​លើកទ្បើង​ថា លោក អ៊ុំ សារិន គឺជា​អ្នកសារព័ត៌មាន​ដ៏​មានបទពិសោធន៍​ម្នាក់ និង​បាន​ចូលរួមចំណែក​ជាច្រើន​នៅក្នុង​វិ​ស​យ័​សារព័ត៌​មាននៅ​កម្ពុជា ហើយក៏​ជា​ឪពុក និង​ស្វាមី​ដ៏​ល្អ​របស់​គ្រួសារ​ផងដែរ​។​

ក​.​អ​.​ក ចាត់ទុក​មរណភាពរ​បស់ លោក អ៊ុំ សារិន គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់​នៅក្នុង​វិ​ស​យ័​សារព័ត៌មាន​។ ទន្ទឹម​នោះ ក​.​អ​.​ក សូម​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់លោក និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​នៃ​សព​លោក អ៊ុំ សារិន ហើយក៏​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់លោក​បាន​ទៅកាន់​សុគតិភព​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា