ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នៅ​ឆ្នាំ​២០២៥! វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​នឹងមាន​កំណើន​ការងារ​ខ្ពស់ ខណៈ​វិស័យ​កសិកម្ម​ធ្លាក់ចុះ​

បើ​យោងតាម​ការ​ព្យាករ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ឆ្នាំ​២០២៤ បានឱ្យដឹងថា ចំនួន​អ្នកមាន​ការងារ​អាយុ​ចាប់ពី​១៥-៦៤​ឆ្នាំ លើ​វិស័យ​កសិកម្ម​មានការ​ធ្លាក់​ចុះ​ពី​៣៥,៥%​នៅ​ឆ្នាំ​២០១៨ មក​ត្រឹម​២៧,៥% នៅ​ឆ្នាំ​២០២៥​។ ដោយឡែក​វិស័យ​ឧស្សាហកម្ម​បាន​កើនឡើង​ពី​២៦,៥% នៅ​ឆ្នាំ​២០១៨ ដល់​៣១,៤% នៅ​ឆ្នាំ​២០២៥​។ រី​ឯក​វិស័យ​សេវាកម្ម​ក៏មាន​ការកើនឡើង​ផងដែរ​គឺ​ពី​៣៨% ដល់​៤១,១%​។ នេះ​បើតាម​ការចុះផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារការងារ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២៤ របស់​ក្រសួង​ការងារ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​បើតាម​ការ​ព្យាករ​បាន​បញ្ជាក់ថា ចន្លោះ​ឆ្នាំ​២០២៤-២០២៦​ខាងមុខ កម្ពុជា​អាច​បឹង​បង្កើត​ការងារ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២៣,៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។​កំណើន​ការងារ​ជា​មធ្យម​ប្រមាណ​២,៥%​ក្នុង​មួយឆ្នាំ​នឹងធ្វើ​ឱ្យចំ​នួន​អ្នកមាន​ការងារ​សរុប​កើន​ឡើងដល់​ប្រមាណ​១០,២​លាន​នាក់​នៅ​ឆ្នាំ​២០២៦​។​

​គួរកត់សម្គាល់​ដែរ​ថា វិស័យ​ឧស្សាហកម្ម​ដែលជា​ក្បាលម៉ាស៊ីន​បង្កើត​ការងារ​ត្រូវបាន​ព្យាករ​ថា នឹង​បង្កើត​ការងារ​ប្រមាណ​១៦,៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ឬ​ស្មើនឹង​អត្រាកំណើន​ការងារ​៥,៧%​។ រីឯ​វិស័យ​សេវាកម្ម​វិញ ត្រូវបាន​រំពឹងថា​នឹង​បង្កើត​ការងារ​ប្រមាណ​១៦,៧​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ស្មើនឹង​អត្រាកំណើន​ការងារ​៤,៤%​។ និន្នាការ​កំណើន​ការងារ​នៅក្នុង​វិស័យ​ទាំង​២​នេះ គឺ​ដោយសារ​ការកើនឡើង​នៃ​តម្រូវការ​ក្នុងការ​ពង្រីក​ផលិតកម្ម​និង​អាជីវកម្ម ព្រមទាំង​ការផ្លាស់ប្តូរ​ការងារ​ពី​វិស័យ​កសិកម្ម ដែល​ត្រូវបាន​ព្យាករ​ថា​ចំនួន​ការងារ​នឹង​ថយចុះ​ប្រមាណ​៩,៨​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​ស្មើនឹង​អត្រា​ថយចុះ​ការងារ​៣,៥%​ក្នុង​មួយឆ្នាំ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា