ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូ​ភ្នំពេញ​ក្រោន បង្ហាញ​ចំណាប់អារម្មណ៍​បែបនេះ​បន្ទាប់ពី​ចាញ់ក្រុម Mariners

​កីឡា ៖ លោក Oleg Starynskyi គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន បានបង្ហាញ​ចំណាប់អារម្មណ៍​បន្ទាប់ពី​ប្រកួត​ចាញ់ Central Coast Mariners ថា «​ខ្ញុំ​ពិតជា​មាន​មោទកភាព​សម្រាប់​ក្រុម​ដែល​បាន​លេង​ពានរង្វាន់ AFC CUP​។ វា​ពិបាក​នឹង​ជឿថា​យើង​បានធ្វើ​រឿង​ដ៏​អស្ចារ្យ​ក្នុងការ​ប្រកួត AFC CUP​។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​អ្វីដែល​យើង​បានធ្វើ​នេះ​។​

​លោក​បាន​បន្តថា សម្រាប់​ការប្រកួត​ថ្ងៃនេះ​យើង​បានធ្វើ​វា​ដោយ​ចេញពី​ចិត្ត និង​ពោរពេញ​ទៅដោយ​ថាមពល​ដោយ​ប៉ះ​ជាមួយ​ក្រុម​ដ៏​ខ្លាំង​របស់​អូស្ត្រាលី​។ យើង​មាន​ឱកាសល្អ​មួយចំនួន​ផងដែរ​សម្រាប់​ការប្រកួត​នេះ ហើយក៏​ត្រូវបាន​គេ​នាំមុខ​នៅ​វគ្គ​ទីមួយ ១ ទល់ ០ ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​បន្ទាប់ពី​ពួកគេ​រកបាន​គ្រាប់​បាល់​ទី​ពីរ​។

លោក​បាន​បន្ថែមថា វា​គឺជា​បទពិសោធន៍​ដែល​យើង​អាច​រៀនសូត្រ​ពី​វា ហើយ​យើង​នឹងមាន​ភាព​រីកចម្រើន​ផងដែរ​ប្រសិនបើ​មានការ​ប្រកួតប្រជែងរ​បៀ​ប​នេះ​ច្រើន​នោះ​។ នៅពេលដែល​យើង​ជួប​គូរ​ប្រកួត​ដែល​ខ្លាំង យើង​អាច​ប្រជែង​អស់ពី​សមត្ថភាព និង​បង្ហាញ​អស់​នូវ​ភាពខ្លាំង​របស់​យើង​ផងដែរ​។ នៅពេលនេះ​យើង​នឹងធ្វើ​ដំណើរ​ទៅ​កម្ពុជា​វិញ​ដើម្បី​ប្រកួត​ដណ្តើមពាន​រង្វាន់ និង​ត្រលប់​មកវិញ​ម្តងទៀត​។​»

​សូមជម្រាបថា ក្រុមបាល់ទាត់ ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា បាន​ធ្លាក់​ត្រឹម​វគ្គ Knockout Stage ឬ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ាន នៃ​ពានរង្វាន់ AFC Cup 2023/24 បន្ទាប់ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Central Coast Mariners របស់​អូស្ដ្រាលី ដោយ​លទ្ធផល ៤-០ កាលពី​ម្សិលមិញ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា