ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកស្រី Harris បញ្ជាឲ្យលោក Netanyahu រៀបចំបទឈប់បាញ់ជាបន្ទាន់ ​

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា ត្រូវតែចាប់ផ្ដើមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស ឱ្យឆាប់តាមដែលអាចធ្វើទៅបាន ។

លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំទើបតែបានជួបជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំនៃការរងទុក្ខរបស់ប្រជាជននៅហ្គាហ្សា រួមទាំងការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាច្រើនផងដែរ ។

លោកស្រី Harris បន្តថា ខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់ពីកង្វល់ដ៏ធ្ងន់ធ្ងររបស់ខ្ញុំអំពីស្ថានភាពមនុស្សធម៌នៅទីនោះ ដែលមានមនុស្សជាង ២ លាននាក់ប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតខ្ពស់ ហើយមនុស្សកន្លះលាននាក់ប្រឈមមុខនឹងគ្រោះមហន្តរាយកម្រិតអសន្តិសុខស្បៀងធ្ងន់ធ្ងរ ។

ទន្ទឹមនោះ លោកស្រី​ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ផែនការ​បទ​ឈប់​បាញ់​ដែល​ដាក់ចេញ​ដោយ​ប្រធានាធិបតី​អាមេរិក ​លោក Joe Biden ។

ក្នុងពេលជាមួយគ្នានេះដែរ អនុប្រធានាធិបតីអាមេរិក បានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកស្រី ចំពោះដំណោះស្រាយរដ្ឋពីរនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ផងដែរ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា