ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Everton ចុះហត្ថលេខាយកខ្សែបម្រើម្នាក់ពី Napoli ​ក្នុងលក្ខខណ្ឌខ្ចីជើង​

​ក្លិបនៅក្របខណ្ឌ Premier League គឺក្រុម Everton បានចុះហត្ថលេខាលើខ្សែបម្រើ Jesper Lindstrom របស់ Napoli ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងជម្រើស​ទិញយកជាអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០២៥ ។ នេះបើយោងតាមការប្រកា​ស​របស់ក្លឹបទាំងពីរ​កាលពីថ្ងៃសុក្រ។

ខណៈដែលព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញដោយក្លឹបណាមួយនោះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា Everton នឹងបង់ប្រាក់ឱ្យ Napoli ប្រហែល ៣ លានអឺរ៉ូ (៣.២៦ លានដុល្លារ) ក្នុងថ្លៃខ្ចីជើង ហើយបានយល់ព្រមលើជម្រើសទិញ ២២.៥ លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៤ ឆ្នាំរូបនេះ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា