ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ដឹងថ្ងៃដែល​ Neymar ​ នឹងវិលត្រលប់មកកាន់ទីលានវិញហើយ

សេចក្តីរាយការណ៍ពីសារព័ត៌មាន BeIN Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar  ​នឹងវិលត្រលប់មកកាន់​ទីលានវិញ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០​២​៤​ ដែលក្រុម Al Hilal ប្រកួតទល់នឹង Al Ain សម្រាប់ពានរង្វាន់ AFC Cha​m​pi​o​​ns League។

Neymar ​​បានត្រលប់មកហ្វឹកហាត់ជាមួយ Al Hilal វិញកាលពីថ្ងៃទី ២៩ ខែកញ្ញា។ ​​ ហើយប្រភពជាច្រើនជឿជាក់ថា Neymar ​ នឹងជាសះស្បើយទាន់ពេល​ សម្រាប់​ការប្រកួត Asian Champions League របស់ Al Hilal ​ជាមួយក្រុម Al Ain នៅថ្ងៃទី ២១ ខែតុលា​ ឆ្នាំ២០២៤  ។

សូមជម្រាបថា Neymar   ដែលមានវ័យ ៣២ ឆ្នាំបានសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ ACL អស់រយៈពេល ១០ ខែហើយ បន្ទាប់ពីរូបគេជួបនូវបញ្ហាខាងលើនេះ អំទ្បុងពេលប្រកួតទល់នឹងអ៊ុយរ៉ាហ្កាយ កាលពីខែតុលា ឆ្នាំមុន​៕

 

 

 

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា