ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពូទីន៖ រុស្ស៊ីមិនអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានអាវុធនុយក្លេអ៊ែរដាច់ខាត

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃសុក្រម្សិលមិញថា រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែន អភិវឌ្ឍអាវុធ នុយក្លេអ៊ែរជាដាច់ខាត។ នៅក្នុងជំនួបជាមួយអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ BRICS លោកពូទីនបានអត្ថាធិប្បាយបែបនោះដោយផ្អែកលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ផែនការរបស់អ៊ុយក្រែនក្នុងការអភិវឌ្ឍអាវុធប្រល័យលោក។ លោកថា ប្រសិនបើទីក្រុងគៀវ មានអាវុធនុយក្លេអ៊ែរនោះ វានឹងជាការបង្កហេតុដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ពិភពលោក។

 លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អ៊ុយក្រែនគួរតែបើកកិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ។ លោក ក៏បានធ្វើអត្ថាធិប្បាយផងដែរលើការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនដែលអាចកើតមាននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

លោកបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការសន្ទនាជាមួយអ៊ុយក្រែន ប៉ុន្តែឈរលើមូលដ្ឋាននៃអ្វីដែលបានព្រមព្រៀងគ្នារួចហើយកាលពីលើកមុន។ លោកបន្តថា រុស្ស៊ីចង់បានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។

លោក ពូទីន បានលើកទ្បើងថា ទីក្រុងមូស្គូត្រូវធានាលក្ខខណ្ឌសម្រាប់សន្តិភាពយូរអង្វែងនៅអ៊ុយក្រែន ដែលលោកបានសង្កត់ធ្ងន់ថា សន្តិភាពនៅអ៊ុយក្រែន វានឹងជួយធានាផលប្រយោជន៍សន្តិសុខរយៈពេលវែងរបស់ទីក្រុងម៉ូស្គូផងដែរ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា