ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រទះឃើញ​បំណែកដ្រូន​​​កូរ៉េ​ខាង​ត្បូង ធ្លាក់នៅព្យុងយ៉ាង ខណកូរ៉េខាងជើង ថាបើកចង់សុខកុំផ្គើនលើកទីពីរឲ្យសោះ

អាជ្ញាធរកូរ៉េខាងជើង បានប្រកាសពីការរកឃើញភស្តុតាងដែលជាប់ពាក់ព័ន្ធនឹងយោធាកូរ៉េខាងត្បូង នៅក្នុងឧប្បត្តិហេតុជាមួយការហោះហើរដ្រូនជិតទីក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា បំណែកនៃដ្រូនរបស់កូរ៉េខាងត្បូង ប្រទះឃើញធ្លាក់នៅក្រុងព្យុងយ៉ាង ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានដកស្រង់សម្តីអ្នកនាំពាក្យអះអាងជាសាធារណៈនៅក្នុងព្រឹត្តិការណ៍មួយប្រារព្ធទិវាកងទ័ពកូរ៉េខាងត្បូងថា ក្រុមអ្នកជំនាញ វិនិច្ឆ័យថា ដ្រូន ដែលធ្លាក់នៅតំបន់ Sopho-dong ស្រុក Hyongjesan គឺជាសកម្មភាពឈ្លបយកការណ៍រយៈចម្ងាយឆ្ងាយរបស់យោធាកូរ៉េខាងត្បូង ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការពារជាតិដដែល ក៏បានបន្ថែមថា អគ្គសេនាធិការសម្រេចរក្សាកងកាំភ្លើងធំចម្រុះ និងអង្គភាពដ៏សំខាន់នៅជិតព្រំដែនក្នុងការត្រៀមខ្លួនប្រយុទ្ធពេញលេញ ដោយបន្តថា ប្រសិនបើការរំលោភលើទឹកដី ដែនអាកាស និងដែនទឹកកូរ៉េខាងជើង តាមមធ្យោបាយយោធាជាថ្មីម្តងទៀត នោះនឹងចាត់ទុកថាជាការញុះញង់យោធាយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងអធិបតេយ្យភាពក្រុងព្យុងយ៉ាង និងការប្រកាសសង្គ្រាមភ្លាមៗ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា