ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យន្តហោះដឹកទំនិញ​រុស្ស៊ី​ Il-76 ត្រូវបានបាញ់​ធ្លាក់​នៅស៊ូដង់​

តាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា ពលរដ្ឋរុស្ស៊ីប្រហែលជាបានជិះនៅលើយន្តហោះដឹកទំនិញ Il-76 ដែលត្រូវបានគេរាយការណ៍ថា បានបាញ់ទម្លាក់នៅតំបន់ Darfur នៃប្រទេសស៊ូដង់ ដែលជាតំបន់ហែកហួរដោយសង្រ្គាម ខណដែលការបាញ់ទម្លាក់យន្តហោះនោះ ដោយកងកម្លាំងនៃបក្សពួកមួយ ក្នុងសង្គ្រាមស៊ីវិលនៅស៊ូដង់ ដោយច្រទ្បំថា ជាយន្តហោះយោធាអេហ្ស៊ីប។

ជម្លោះរវាងក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ និងកងជីវពលនៃកងកម្លាំងគាំទ្ររហ័ស (RSF) បានផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០២៣។ ក្រុម RSF បានលុបចោលកិច្ចចរចាសន្តិភាពជាមួយក្រុម Khartoum កាលពីដើមខែនេះ ដោយបានប្តេជ្ញាថានឹងបន្តយកជ័យជំនះលើសមរភូមិ។ នេះបើយោងតាម ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Khartoum ដែលបានបញ្ជាក់កាលពីថ្ងៃចន្ទ ដោយបានដកស្រង់ការអះអាងរបស់ក្រុម RSF ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ស្ថានទូតបានលើកទ្បើងថា ខ្លួនកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបញ្ជាក់អំពីកាលៈទេសៈនៃឧប្បត្តិហេតុនេះ ដោយសហការជាមួយអាជ្ញាធរស៊ូដង់។ ស្ថានទូតបន្ថែមថា ស្ថានការណ៍មានភាពស្មុគស្មាញបន្តិចដោយសារកន្លែងដែលធ្លាក់យន្តហោះស្ថិតនៅក្នុងទីក្រុង Darfur ឯណោះ។

តាមរូបថត និងវីដេអូដែលបានបង្ហោះនៅលើ X ពីកន្លែងធ្លាក់យន្តហោះបានបង្ហាញពីបំណែកនៃអ្វីដែលមើលទៅដូចជាយន្តហោះដឹកជញ្ជូន Il-76 និងលិខិតឆ្លងដែនរុស្ស៊ី។  ការបង្ហោះមួយផ្សេងទៀតបានបង្ហាញអត្តសញ្ញាណប័ណ្ណសាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Airline Transport Incorporation FZE ដែលមានមូលដ្ឋាននៅ UAE ដែលចេញឱ្យមនុស្សដែលមានឈ្មោះជាភាសារុស្សី។ អត្តសញ្ញាណបណ្ណ័ក៏សរសេរថា អាកាសយានដ្ឋានអន្តរជាតិម៉ាណាស ដែលស្ថិតនៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។

យោងតាមក្រុមហ៊ុន Sudan War Monitor គឺរកឃើញនូវឯកសារមួយផ្សេងទៀតដែលយកបាននៅកន្លែងធ្លាក់យន្តហោះគឺជាសៀវភៅណែនាំសុវត្ថិភាពដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន New Way Cargo Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ Kyrgyz ។

លោក Ali ‘Savannah’ Rizkallah មេបញ្ជាការនៃកងកម្លាំង RSF នៅ North Darfur បានបង្ហាញខ្លួននៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននិយាយថា កងទ័ពរបស់គាត់បានប្រើ “មីស៊ីលយុទ្ធសាស្រ្ត” ដើម្បីទម្លាក់យន្តហោ “Egyptian Antonov”របស់យោធាអេហ្សីបទៅវិញ ទោះបីជាយន្តហោះនោះហាក់ដូចជា Ilyushin ក៏ដោយ។  .  មេដឹកនាំ RSF លោក Mohammed Hamdan Daglo ធ្លាប់បានចោទប្រកាន់ប្រទេសអេហ្ស៊ីបពីបទទម្លាក់គ្រាប់បែកលើកងកម្លាំងរបស់គាត់ក្នុងនាមទីក្រុង Khartoum ផងដែរ។

ក្រុមប្រឹក្សា Sovereign Council បានចោទប្រកាន់ UAE ពីបទរត់ពន្ធអាវុធទៅកាន់ក្រុម RSF ប៉ុន្តែត្រូវបាន Emirates បដិសេធ។  អង្គការក្រៅរដ្ឋាភិបាលដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកបានអះអាងថាការដឹកជញ្ជូន Il-76 ដែលមានមូលដ្ឋាននៅ UAE បាននាំយកអាវុធទៅកាន់ Amjarass ក្នុងប្រទេស Chad ដែលនៅជិតពីកន្លែងដែលពួកគេត្រូវបានបញ្ជូនទៅក្រុម RSF ។

ទោះជាយ៉ាងណាក៏ដោយ យោងទៅតាម Emiratis ជើងហោះហើរទៅកាន់ Amjarass កំពុងនាំយកគ្រឿងផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យនៅទីវាល ដែលបង្កើតឡើងដើម្បីព្យាបាលជនភៀសខ្លួនស៊ូដង់ជាច្រើនប៉ុណ្ណោះ។

ក្រុម RSF បានបះបោរប្រឆាំងនឹងក្រុមប្រឹក្សាអធិបតេយ្យ ដែលដឹកនាំដោយលោក Abdel Fattah al-Burhan នៅក្នុងខែមេសា ឆ្នាំ ២០២៣។

យោងតាមរបាយការណ៍ថ្មីៗនេះ ពីបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ជម្លោះនេះបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ឬរងរបួស ហើយមនុស្សជិតប្រាំបីលាននាក់ត្រូវផ្លាស់ទីលំនៅខាងក្នុង។  ចំណែកនៅ​ក្នុង​ប្រទេស​ក៏មានប្រជាជនប្រមាណ ៤៧ លាន​នាក់ និងជនភៀសខ្លួនដោយ​បង្ខំ​ជាង ២ ​លាន​នាក់​ទៀត​ពី​ប្រទេស​ជិត​ខាង។  អង្គការសហប្រជាជាតិបានពណ៌នាស្ថានភាពមនុស្សធម៌នៅស៊ូដង់ថាជាស្ថានភាពធ្ងន់ធ្ងរបំផុតមួយនៅក្នុងពិភពលោក៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា