ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​ទោះ​ចាញ់កម្ពុជា តែគ្រូម៉ាកាវ ថាមិនដែលឃើញក្រុមរបស់លោក​​ធ្វើបានល្អយ៉ាងនេះទេ

លោក EMMANUEL LIBANO គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាកាវ បានលើកឡើងនៅក្នុងសន្និសីទកាសែត ក្រោយពីបញ្ចប់ការប្រកួតថា ទោះបីជាចាញ់កម្ពុជា ១-០ ក៏ពិតមែន តែលោក ថាមិនដែលឃើញក្រុមរបស់លោកធ្វើ​​ល្អយ៉ាងនេះទេ ប៉ុន្តែនៅមានចំណុច ដែលខ្វះខាត គឺប្រហែលជាអាចមិនទាន់ស៊ាំនឹងអាកា​ស​ធាតុ។

លោកបានបន្តថា សម្រាប់ខ្ញុំយល់ឃើញថាកូនរបស់ខ្ញុំធ្វើបានល្អ ដែលខ្ញុំមិនធ្លាប់បានឃើញ ប៉ុន្តែនៅនៅមានចំណុចខ្វះខាត គឺប្រហែលជាអាចមិនទាន់ស៊ាំនឹងអាកាសធាតុ។ ទោះបីជាខ្ញុំសល់កីទ្បាករ ១០នាក់ក៏ដោយ ប៉ុន្តែពួកគេព្យាយាមលេងរហូតដល់នាទីទីចុងក្រោយ។ ដូច្នេះហើយ ពួកយើងត្រូវការពេលបន្ថែមទៀត ដើម្បីស៊ាំនឹងការប្រកួត»។

សូមជម្រាបថា ឆ្លងកាត់២ប្រកួតក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers​ Group B ក្រុមម៉ាកាវ ចាញ់ទាំង២ប្រកួត ពោលគឺចាញ់ហ្វីលីពីន ៧-០ និងចាញ់កម្ពុជា ១-០ ដោយឈរនៅបាតតារាងក្នុងពូល៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា