ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Neymar វិលត្រលប់ចូលទីលានវិញហើយ ​បន្ទាប់ពីអវត្តមានជាង១ឆ្នាំ ដោយសារវះកាត់ជង្គង់

កីឡា ៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានបង្ហាញខ្លួនជាលើកដំបូង​ឲ្យក្រុម Al-Hilal ក្នុងរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីបានជាសះស្បើយពីការវះកាត់​ជង្គង់​។

Neymar បានរងរបួសជង្គង់នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៣ ខណៈពេលដែលលេងឱ្យប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cup ​ 2026 ជាមួយអ៊ុយរូហ្គាយ។

យ៉ាងណាមិញកីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចូលលេងនៅនាទីទី ៧៧នៃជ័យជម្នះ ៥-៤ របស់ក្រុម Al-Hilal ​លើក្រុម Al-Ain កាលពីយប់មិញនៅពានប្រចាំទ្វីបអាស៊ី AFC Champions League 2024-2025 បន្ទាប់ពីបានជាសះស្បើយពីការវះកាត់​ជង្គង់​។

​ Neymar ​បានផ្លាស់ទៅលេងនៅលីគកំពូល Pro League របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងតម្លៃខ្លួន ៩០លានអឺរ៉ូពីក្លិបបារាំង Paris Saint Germain នាអំឡុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីអវត្តមានច្រើនខែ ក្នុងចំណោម ២រដូវកាលចុងក្រោយដោយសាររបួសកជើងនៅក្នុងក្លិប PSG។

ការផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីត រូបគេទើបតែលេងបាន ៥ប្រកួតប៉ុណ្ណោះ មុនពេលរងរបួសជង្គង់ខាងឆ្វេងជាទម្ងន់ថែមទៀត៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា