រដ្ឋបាលខេត្ត​ស្វាយរៀង​សម្តែង​ការសោកស្តាយ​ចំពោះ​មរណៈភាព​ដោយសារ​កូ​វីដ​-១៩ ចំនួន ០២​នាក់

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្ត​ស្វាយរៀង​បាន​សម្តែង​ក្តី​រន្ធត់​និង​សោកស្តាយ​បំផុត​ចំពោះ​មរណភាព​ដោយ​កូ​វីដ​១៩​ចំនួន​២​នាក់​កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ ហើយ​បានបញ្ជាក់​យ៉ាងច្បាស់​ពី​ហានិភ័យ​ដ៏​កាច​សាហាវ​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ក៏​ដូច​មនុស្ស​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។​

រដ្ឋបាល​បាល​ខេត្ត​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

សូម​បងប្អូន​ប្រជាពលរដ្ឋ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន ក៏ដូចជា​ក្រុមគ្រួសារ ដោយ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​វិធានការ​សុខាភិបាល ជាពិសេស អនុវត្ត ៣​កុំ និង ៣​ការពារ​។​

សូមជម្រាបថា ពលរដ្ឋ​២​នាក់​ដែល​ស្លាប់​ដោយ​កូ​វីដ​១៩​នៅ​ខេត្តស្វាយរៀង​នោះ​គឺ​ទី​១/​ឈ្មោះ ម៉ា យ៉​ន ភេទ​ស្រី រស់នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។​ទី​២/​ឈ្មោះ​តឹង បុប្ផា ភេទ​ស្រី រស់នៅ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ៕

Related posts