ស្ត្រី​ឈឺពោះ​ម្នាក់​ត្រូវបាន​កម្លាំង​អធិការ​ដឹក​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដោយ​សុវត្ថិភាព​

​ខេត្តរតនគិរី​÷ ស្ត្រី​ម្នាក់ ឈឺពោះ​ជិត​ឆ្លងទន្លេ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​យក​រថយន្ត​សា​រ៉ែ​ន​ដឹក​បញ្ជូនទៅ​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ ដើម្បី​សម្រាលកូន​​នៅវេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

​លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការនគរបាល​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា ក្នុងនោះ​កម្លាំង​វេន​ប្រចាំ​បញ្ជា​ទី​២ ចំនួន​២​នាក់​១.​លោក អនុសេនីយ៍ទោ ពូ​យ ឌឹ​ក ២.​លោក ព្រិ​ន​បាល​ទោ ហែម រដ្ឋា បាន​យក​រថយន្ត​សា​រ៉ែ​ន​ជួយ​ដឹក​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ មានឈ្មោះ សេវ ភី​ម អាយុ​១៥​ឆ្នាំ ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ យកមក​មណ្ឌល​សុខភាព​ស្រុក​អូរ​យ៉ា​ដាវ ប្រកបដោយ​សុ​វត្តិភាព​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការនគរបាល​ស្រុក​អូ​រយ៉ា​ដាវ លោក​អធិការ​បាន​យកចិត្តទុកដាក់​ទៅលើ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នៃ​ស្រុក​អូរ​យ៉ា​ដាវ មិន​ថា​យប់​ឬ​ថ្ងៃ​ទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​មានការ​ចាំបាច់ ដូចជា​: អ្នក​ឈឺពោះ​ឆ្លងទន្លេ និង​ករណី​ផ្សេងៗ​ទៀត លោក​និង​ជួយ​ដល់​ប្រជាពលរដ្ឋ មិន​ថា​ហត់នឿយ​យ៉ាងណា​ដ៏​ដោយ​ឲ្យ​តែ​ប្រជាពលរដ្ឋ​មានការ​ចាំបាច់​និង​បំរើ​ដល់​ប្រជាពលរដ្ឋ​៕

Related posts