ខេត្តបន្ទាយមានជ័យ៖មន្ទីរអប់រំនិងអាជ្ញាធរបានបើកកិច្ចប្រជុំពិនិត្យលទ្ធភាព ដើម្បីបើកដំណើរការសាលារៀនមួយចំនួនឡើងវិញក្នុងអំឡុងនៅរងការរីករាលដាលជម្ងឺកូវីដ១៩ នៅតាមបណ្តាក្រុង/ស្រុកខេត្តបន្ទាយមានជ័យ។
លោក លី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំនោះកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១នៅសាលាខេត្តដោយមានការចូលរួមពី លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីអភិបាលរងក្រុង/ស្រុក និង ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី០៧ខែកញ្ញាថាគម្រោងដែលរដ្ឋបាលខេត្ត ក៏ដូចមន្ទីរ ការិយាល័យអប់រំ យុវជននិងកីឡា សាលារៀនក៏ដូចអង្គភាពសាម៉ីសាលារៀនដែលបានត្រៀមលក្ខណៈ និងរៀបចំខ្លួនមាន៣០០កន្លែង/សាលា លើ៥១២កន្លែង ហើយស្ថិតនៅ៧ស្រុកលើ៩ស្រុកក្រុង គឺនៅស្រុកមង្គលបូរី ព្រះនេត្រព្រះ ភ្នំស្រុក ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ ។លោកបន្តថា នៅតែក្រុងសិរីសោភ័ណ(ទីរួមខេត្ត)និងក្រុងប៉ោយប៉ែត ដែលមិនទាន់បើកបានព្រោះស្ថានភាពផ្ទុះរីករាលដាលជម្ងឺកូវីដ១៩ មិនទាន់ធូរស្រាល៕