តូក្យូ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខុមាលភាពជប៉ុនថ្មីលោក Shigeyuki Goto បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបាននឹងកំពុងចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនផលិតឱសថរបស់អាមេរិក Moderna Inc ដើម្បីនាំយកនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១២០ លានដូសបន្ថែមទៀតចាប់ពីខែមករា នៅឆ្នាំក្រោយនេះ។.ភ្នំពេញថ្មី
លោក Goto បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា យើងនឹងធ្វើការឆ្ពោះទៅរកការនាំចូលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មកក្នុងប្រទេស ដោយរលូនមួយក្នុងពេលឆាប់ៗខាងមុខ ដោយមានការចូលរួមសហការពីសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា កិច្ចសន្យានេះត្រូវបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ រវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន និងក្រុមហ៊ុនផលិតឱសថរបស់អាមេរិក Moderna Inc ។ គួរឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមយុទ្ធនាការ នៃការចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ដូសទី ៣ របស់ខ្លួននៅចុងឆ្នាំនេះ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំក្នុងសហគមន៍៕.