ថៃ​មាន​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វីដ​ចំនួន ៦១ នាក់ ខណ​អ្នក​ឆ្លង ៦.៩០៤ ករណី​

បាងកក​៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៦.៩០៤ ករណី និង​មាន​អ្នកស្លាប់​ចំនួន ៦១ នាក់​បន្ថែមទៀត​ក្នុង​រយៈពេល ២៤ ម៉ោង​មុននេះ​។​

ដោយឡែក នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៨.០២៤ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

គួរ​បញ្ជាក់ថា (.​ភ្នំពេញ​ថ្មី​.) ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៩៥៣.៦៣២ នាក់​ដែល​ក្នុងនោះ ១.៨៣៨.០៦១ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៩.៦៧០ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៩.៧៦៤ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕
​ប្រភព​៖ Bangkok Post

Related posts