វៀតណាម​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​១១,១៣២​ករណី​និង​ស្លាប់​១៦៧​នាក់​

​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​១១,១៣២ ករណី​បន្ថែមទៀត និង​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ចំនួន​១៦៧​នាក់​ទៀតផង​ដែរ ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​តាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Viet Nam News​។​

​បើតាម​ក្រសួងសុខាភិបាល​វៀតណាម​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​មាន ០៦​ករណី​ជា​ករណី​នាំចូល ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ មាន​ចំនួន​១,២០៤​ករណី​។​

​សូមជម្រាបថា គិត​ត្រឹម​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១,១៤៣,៩៦៧​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៩១១,៣១០​នាក់ ចំណែក​អ្នកស្លាប់​សរុប​ចំនួន ២៤,១១៨​នាក់​៕

Related posts