ក្រសួងបរិស្ថាន​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត​តំបន់​ទេសចរណ៍​ផ្សង​ព្រ​ង​”​ខ្នង​វាល​”

ខ្នង​វាល​ជា​តំបន់​ទេសចរណ៍​ផ្សងព្រេង​ដ៏​ចាប់អារម្មណ៍ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឳ​រ៉ា​ល់ ក្នុងភូមិ​សាស្ត្រ ភូមិ​សូរិយា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

ភាពស្រស់ស្អាត​ទីនោះ មាន​គ្រប់​រដូវ​កាល​ជាមួយ​ចំការ​ស្រល់ និង​វាលស្មៅ​បៃតងខ្ចី ទឹកជ្រោះ​ដា​តូ យាយ​ម៉ៅ ឆាយ​ខ្នាញ និង​អូរ​ត្រជាក់ចិត្ត កាន់តែ​ពិសេស​យើង​អាច​រីករាយ​ជាមួយ​ថ្ងៃ​រះ ថ្ងៃ​រៀប​លិច ធម្មជាតិ និង​ជីវចម្រុះ​ជាច្រើន​។ ដើម្បី​បាន​ទៅដល់​ទីនោះ ដោយ​ចំណាយ​ពេលវេលា​ប្រមាណ​៦​ម៉ោង ទាំង​ការធ្វើដំណើរ​ដោយ​គោយន្ត និង​ថ្មើរជើង ៕

Related posts