ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេដឹកនាំ​ជប៉ុន ថា មី​ស៊ី​ល​មួយ​ក្នុងចំណោម ៣ គ្រាប់ ដែល​កូរ៉េខាងជើង បាញ់​អាចជា​ប្រភេទ​អន្តរទ្វីប​

តូ​ក្យូ​៖ នាយករដ្ឋមន្ត្រី លោក Fumio Kishida បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជប៉ុន ជឿថា មី​ស៊ី​ល​មួយ​ក្នុងចំណោម​មី​ស៊ី​ល​ទាំង ៣ គ្រាប់ ដែល​កូរ៉េខាងជើង​បាញ់ នៅថ្ងៃនេះ អាចជា​ប្រភេទ​អន្តរទ្វីប​។​

លោក Kishida បាន​និយាយថា យើង​នឹង​បាន​បើក​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ហើយ​វា​អាចទៅរួច​ដែលថា មី​ស៊ី​ល​ដំបូង​ដែល​កូរ៉េខាងជើង បាញ់​បង្ហោះ​គឺ​អន្តរទ្វីប​។​

យោងតាម​ក្រសួងការពារជាតិ​ជប៉ុន បាន​បញ្ជាក់ថា មី​ស៊ី​ល​ទាំងនោះ​ហោះ​បាន​ចម្ងាយ ៧៥០ គីឡូម៉ែត្រ ដោយ​ឈានដល់​កម្ពស់​ហោះហើរ​អតិបរមា ២.០០០ គីឡូម៉ែត្រ ដោយ​បន្ថែមថា មី​ស៊ី​ល​នោះ បាន​ហោះ​លើ​ទឹកដី​របស់​ប្រទេស​ជប៉ុន ហើយ​បាន​ធ្លាក់ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។

ក្រសួង​ដដែល បន្តថា មី​ស៊ី​ល ២ គ្រាប់ ផ្សេងទៀត​ត្រូវបាន​បាញ់​មួយ​ម៉ោង បន្ទាប់ពី​គ្រាប់​ទីមួយ ដោយ​ហោះហើរ​ក្នុង​ចម្ងាយ​ប្រហែល ៣៥០ គីឡូម៉ែត្រ ក្នុង​កម្ពស់​អតិបរមា ៥០ គីឡូម៉ែត្រ ហើយ​បាន​ធ្លាក់​នៅ​សមុទ្រ​ជប៉ុន​ផងដែរ​៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា