ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ចាប់ហួយ​ខូចខាត​ឥ​វ៉ាន់​និង​សម្ភារៈ​ផ្សេង​អស់​ប្រមាណ​ជាង​៣ ម៉ឺន​ដុល្លារ​

​ខេត្តស្វាយរៀង ៖ មាន​ករណី​អគ្គីភ័យ​មួយ​បានកើត​ឡើងជា​យថាហេតុ បាន​ឆាបឆេះ​ផ្ទះ​អ្នក​ចាប់ហួយ​មួយកន្លែង​នៅ​ផ្សារ​វាល​យន្ត​ស្ថិតក្នុង​ស្វាយរៀង​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​កាល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣​នេះ​។

​ដោយមាន​កិច្ច​អន្តរា​គម​ពី លោក​ឧ​ត្ត​ម​សេនីយ៍ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត ចុះ​បញ្ជា​កងកម្លាំង​នគរបាល​ខេត្ត​ផ្ទាល់ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក ណុប ចំរើន​អភិបាលក្រុង​ស្វាយរៀង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​កម្លាំង​ប្រជា​ការពារ បាន​អន្តរាគមន៍​បាញ់​ពន្លត់​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ កាលពី​វេលា​ម៉ោង ១០:០០​នាទី នៅ​ភូមិ​ស្វាយរៀង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង (​ខាងជើង​ផ្សារ​វាល​យន្ត​) បណ្តាលអោយ​ឆេះ​ផ្ទះ​លក់​ចាប់ហួយ ចំនួន ០២ ល្វែង ទំហំ ៧,៥ x ២០​ម៉ែត្រ សង់​ពី​ថ្ម​កំពស់ ២ ជាន់ ម្ចាស់ផ្ទះ​ឈ្មោះ ឈឿង ឆូ​យ ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ខូចខាត​សម្ភារ លក់ដូរ​មួយចំនួន​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លា​។​ប្រភពពី​មន្ត្រី​ជំនាញ​អោយដឹងថា មូលហេតុ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។

​ករណីនេះ កងកម្លាំង​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន ០៥​គ្រឿង (​រថយន្ត​ស្នងការដ្ឋាន ០២​គ្រឿង​, រថយន្ត​កងរាជអាវុធហត្ថ ០១​គ្រឿង​, អធិការដ្ឋាន​ក្រុង​ស្វាយរៀង ០១​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​ស្រុក​ស្វាយជ្រំ ០១​គ្រឿង​) ប្រើប្រាស់​ទឹក​ចំនួន ១៥​រថយន្ត ស្មើនឹង ៧៥​ម៉ែត្រគូប និង​ប្រព័ន្ធ​ទឹក​ពន្លត់​អគ្គិភ័យ​ផ្សារ​វាល​យន្ត​ទើប​រលត់​ទាំងស្រុង​។​ករណី​អគ្គីភ័យ​នេះ​មិន​បណ្ដាលអោយមាន​គ្រោះ​ដល់​មនុស្ស​ស្លាប់​ឫ​រងរបួស​នោះទេ​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា