ស្លាប់​៧​នាក់ និង​របួស​៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ និង​របួសធ្ងន់​ស្រាល​៩​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន​, មិន​ប្រកាន់​ស្តាំ​, មិន​គោរព​សិទ្ធិ​, កត្តា​យាន​, ប្រជែង​, ស្រវឹង និង​បត់​មិន​ប្រយ័ត្ន​៕

Related posts