NATO ត្រៀម​បង្កើត​ស្ថាប័ន​សម្របសម្រួល​ថ្មី ដោះស្រាយ​ការគំរាមកំហែង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​សមុទ្រ​

វ៉ាស៊ីនតោន​៖ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​និយាយថា អង្គការ​ណា​តូ នឹង​បង្កើត​ស្ថាប័ន​សម្របសម្រួល​ថ្មី​មួយ ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​សមុទ្រ​។​

ការប្រកាស​របស់លោក Stoltenberg ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​អ្នករាយការណ៍​ស៊ើបអង្កេត​លោក Seymour Hersh បាន​និយាយថា សហរដ្ឋអាមេរិក និង​ន័​រ​វែ​ស ជា​អ្នក​នៅ​ពីក្រោយ​ការ​បំផ្ទុះ​បំពង់​បង្ហូរ Nord Stream នៅក្រោម​សមុទ្រ​បាល់​ទិ​ក កាលពី​ខែកញ្ញា​។​

លោក Stoltenberg បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Brussels បន្ទាប់ពី​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ណា​តូ​ថា ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​សមុទ្រ​ដ៏​សំខាន់​ក៏​នឹងមាន​កម្រិត​ខ្ពស់​ផងដែរ នៅក្នុង​របៀបវារៈ​រប​ស់​ប្លុក​។

លោក បន្ថែមថា ប្លុក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នេះ ក៏បាន​ធ្វើការ​លើ​បញ្ហា​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ឥឡូវនេះ​យើង​កំពុង​ពិនិត្យ​វា​បន្តទៀត​៕

Related posts