ខេត្តស្ទឹងត្រែង÷ រដូវត្រីបីប្រភេទបានមកដល់ហើយ ដែលចាប់ផ្តើមមានពីដើមខែវិច្ឆិកានេះ ដល់ចុងខែមករា មានតែនៅខេត្តស្ទឹងត្រែងតែឆ្នាំនេះពុំសូវសម្បូរនោះទេ មានតិចតួចលក់នៅលើទីផ្សារភាគច្រើនត្រូវបានគេប្រមូលទិញលក់តាមប្រព័ន្ធអនឡាញដែលមានតម្លៃខ្ពស់កប់ពពក។
ត្រីទឹកសាបទាំងបីប្រភេទនេះរួមមាន:ប្រភេទត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាវ៉ាមុខមួយ ត្រីទាំងបីប្រភេទនេះ ជាប្រភេទត្រីកម្រ ហើយក៏សម្រាប់អ្នកមានធនធានទើបស្គាល់រសជាតិត្រីប្រភេទនេះ ។ហើយក៏ជាមុខសញ្ញាគោលដៅ អ្នកនេសាទតាមប្រមាញ់ ព្រោះវាមានតម្លៃខ្ពស់។
លោកចាន់ តាក់ ជាអ្នកនេសាទបាននិយាយថា:នៅរដូវធ្លាក់ខ្យល់លម្ហើយនេះ ជារដូវត្រីទាំងបីប្រភេទ ចេញពីទន្លេមេគង្គលើចុះមកក្រោម ហើយអ្នកនេសាទជាច្រើនតាមប្រមាញ់ព្រោះវាមានទីផ្សារនិងតម្លៃខ្ពស់តែការនេសាទនោះពុំសូវបានទេ មួយថ្ងៃពីរថ្ងៃទើបនេសាទបានមួយឬពីរតែប៉ុណ្ណោះថ្ងៃខ្លះពុំបានសោះក៏មានដែរ បច្ចុប្បន្នត្រីទាំងបីប្រភេទនេះមានការថយចុះជារៀងរាល់ឆ្នាំ។
លោកបន្តទៀតថា ត្រីទាំងបីប្រភេទនេះបើនេសាទបានត្រីសេប៉ាអ៊ីលក់បានចាប់ពីមួយគីឡូឡើងអាចលក់បានជាង២០ម៉ឺនរៀលក្នុង១គីឡូចាប់ពី ២ គីឡូឡើងលក់បាន ជាង៤០ម៉ឺនរៀល ត្រីប៉ាវ៉ាមុខពីរចាប់ពីជាងមួយគីឡូដល់ ២គីឡូតម្លៃ ១៥ម៉ឺនរៀលក្នុងមួយគីឡូនិងប៉ាវ៉ាមុខមួយចាប់ពី ៥ ម៉ឺនទៅ៦ម៉ឺនរៀលក្នុងមួយគីឡូ។
ដោយឡែកអ្នកទទួលទិញយកទៅលក់បន្តតាមប្រព័ន្ធអនឡាញបាននិយាយថា:លក់ចេញប្រភេទត្រីប៉ាសេអ៊ីទម្ងន់មួយគីឡូ ២៨ ម៉ឺនរៀលនិងពីគីឡូតម្លៃ៥០ម៉ឺនរៀលក្នុងមួយគីឡូប៉ាវ៉ាមុខពីរធំមានតម្លៃ ១៨ ម៉ឺនរៀលក្នុងមួយគីឡូនិង ប៉ាវ៉ាមុខមួយតម្លៃ ៦ ម៉ឺនរៀលក្នុងមួយគីឡូ។
ទាក់ទងនឹងតម្លៃត្រី លោកស្រី សម វិចិត្រ បានបញ្ជាក់ថា ពុំមានតម្លៃជាក់លាក់នោះទេ ត្រីប៉ាស៊ីអ៊ីដែលមានទំហំធំទៅ គាត់លក់ចាប់ពី ២០ម៉ឺន ឬក៏ ៤០ម៉ឺនរៀល តាមតម្រូវការរបស់អតិថិជន គេទៅទិញឬគេកម្មង់ទិញ បើមានតម្រូវការខ្លាំង ត្រីហ្នឹងវាឡើងថ្លៃដល់ ៤០ម៉ឺនអីចឹងទៅ។ត្រីនេះតម្លៃ ៣០ម៉ឺនទៅដល់ ៤០ម៉ឺនរៀល អ្នកដែលមានធនធានតិចតួចមិនហ៊ានទិញហូបទេ អ្នកដែលមានធនធានសម្បូរហូរហៀរទើបហ៊ានទិញ។
ដោយឡែកការថយចុះត្រីទាំងបីប្រភេទនេះលោកស្រី សំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា មានកត្តាពីរដែលធ្វើអោយធនធានមច្ឆាជាតិថយចុះ មួយកត្តាមនុស្ស និងទីពីមកពីកត្តាធម្មជាតិ ឯកតាទីមួយនោះ មកពីអ្នកនេសាទមិនគោរពទៅតាមច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅតាមអន្លង់អភិរក្សត្រីមេពូជសំខាន់ៗ ធ្វើឲ្យត្រីទាំងនេះមានការថយចុះ។
ចុងក្រោយនេះលោកបានធ្វើការអំពាវនាវដល់ពុកម៉ែជាពិសេសអ្នកនេសាទតែម្ដង កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ ទន្ទឹមនឹងនេះសូមបងប្អូនអ្នកនេសាទចូលរួមជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលក្នុងការរក្សាការពារនូវធនធានជលផលដ៏កម្ររបស់យើងក្នុងពេលបច្ចុប្បន្ននេះធ្វើយ៉ាងម៉េចឲ្យវាមានវត្តមានបន្តទៅទៀតទុកសម្រាប់កូនចៅជំនាន់ក្រោយ៕