រអិល​បាក់​ដី​នៅ​ចិន បណ្ដាល​ឲ្យ​មនុស្ស​ជិត ៥០ នាក់​បាត់​ខ្លួន និង ២០០ នាក់ ត្រូវ​ជម្លៀស​

ប៉េកាំង​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​ថា មនុស្ស ៤៧ នាក់ កប់​ក្រោម​គំនរ​ដី បន្ទាប់ពី​គ្រោះ​បាក់​ដី​កើតឡើង​ក្នុង​តំបន់​ដាច់ស្រយាល និង​ភ្នំ​នៃ​ភាគ​និរតី​នៃ​ប្រទេស​ចិន នៅ​ថ្ងៃ​ចន្ទ​នេះ​។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua បាន​រាយការណ៍ ដោយ​ដកស្រង់​សម្តី​អាជ្ញាធរ​ក្នុង​តំបន់​ថា ការ​រអិល​បាក់​ដី នៅ​ព្រឹក​ព្រលឹម បាន​វាយប្រហារ​តំបន់ Zhenxiong ក្នុង​ខេត្ត Yunnan ដោយ​បន្ថែមថា ហើយ​មនុស្ស​ជាង ២០០ នាក់​ត្រូវបាន​ជម្លៀស​ជាបន្ទាន់ ចេញពី​តំបន់​នោះ​។​

យោងតាម​ទូរទស្សន៍ CCTV បានឱ្យដឹងថា ភ្លាមៗ អាជ្ញាធរ បានចាប់ផ្តើម​ការឆ្លើយ​តប​ជាបន្ទាន់​មួយ ដោយ​ដាក់ពង្រាយ​អ្នក​ជួយសង្គ្រោះ​ជាង ២០០ នាក់ ទៅកាន់​ទីនោះ​។​

គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ អាជ្ញាធរ មិនទាន់​បញ្ជាក់ថា មាន​អ្នកស្លាប់ ឬ​យ៉ាងណា​នៅឡើយ​នោះទេ​៕

Related posts