ស្លាប់​៦​នាក់ និង​របួស​៥០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ និង​របួសធ្ងន់​ស្រាល​៥០​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ​, ប្រជែង​គ្រោះថ្នាក់ និង​បត់​មិន​ប្រយ័ត្ន​៕

Related posts