អ៊ីស្រាអែល បដិសេធ​បទ​ឈប់​បាញ់ រហូតដល់​ហា​ម៉ាស់ ដោះលែង​ចំណាប់ខ្មាំង​បន្ថែម​

យេ​រ៉ូ​សា​ឡឹម​៖ អ៊ីស្រាអែល បាន​ច្រានចោល​គំនិត​នៃ​បទ​ឈប់​បាញ់ រហូតដល់​មានការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​កាន់កាប់​ដោយ​ចលនា​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់ ។ នេះ​បើ​យោងតាម​ប្រភព​ការទូត​។​

អ្នកការទូត​មកពី​ប្រទេស​ទី ៣ បាន​និយាយ​សង្ខេប​អំពី​កិច្ចពិភាក្សា ជុំវិញ​ការដោះលែង​ចំណាប់ខ្មាំង​នៅ​ហ្គា​ហ្សា​ថា ផ្នែក​ធំ​នៃ​ព័ត៌មាន​លម្អិត​ត្រូវបាន​យល់ព្រម ហើយ​ចំណុច​ជាប់គាំង​គឺ អ៊ីស្រាអែល មិន​ចង់​យល់ព្រម​ចំពោះ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​។​

យោងតាម NBC News មន្ត្រី​អាមេរិក កាតា និង​អេ​ហ្ស៊ី​ប បន្ត​ជំរុញឱ្យមាន​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​នៅ​សេសសល់​នៅ​តំបន់​ហ្គា​ហ្សា​។​

ទន្ទឹម​នោះ ក្រុម​ហា​ម៉ាស់ ក៏​កំពុង​ទាមទារ​ឱ្យ​បញ្ឈប់​ការប្រយុទ្ធ​ជា​អចិន្ត្រៃយ៍ ការដក​កងកម្លាំង​អ៊ីស្រាអែល​ទាំងស្រុង​ចេញពី​តំបន់​ហ្គា​ហ្សា និង​ការដោះលែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​មួយចំនួនធំ ផងដែរ​៕

Related posts