អាល្លឺម៉ង់ រំពឹងថា ចំនួន​យោធា​អ៊ុយ​ក្រែ​ន ដែល​ត្រូវការ​លើ​ការបណ្ដុះបណ្ដាល នឹង​កើនឡើង​ប្រហែល ១០,០០០ នាក់ ក្នុង​ឆ្នាំ ២០២៤ នេះ​

ប៊ែ​កឡាំង​៖ លោក​ឧ​ត្ត​ម​សេនីយ Christian Freuding ប្រធាន​ក្រុមការងារ​ដែល​ទទួលខុស​ត្រូវ​ក្នុងការ​សម្របសម្រួល​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​នៅ​ក្រសួងការពារជាតិ​អាល្លឺម៉ង់ បាន​និយាយថា អាជ្ញាធរ​អាល្លឺម៉ង់​រំពឹងថា​នៅ​ឆ្នាំ ២០២៤ នេះ យើង​នឹង​ទទួលបាន​បុគ្គលិក​យោធា​អ៊ុយ​ក្រែ​ន​ប្រហែល ១០,០០០ នាក់ មក​បណ្ដុះបណ្ដាល​។

លោក បាន​ប្រាប់​កាសែត Welt am Sonntag ថា តួលេខ​នេះ​អាច​នឹង​កើនឡើង ប្រសិនបើ​ស្ថានភាព​កាន់តែ​តានតឹង​។ ឆ្លើយ​សំណួរ​អំពី​ផែនការ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការផ្ទេរ​ការបណ្តុះបណ្តាល​ទៅកាន់​អ៊ុយ​ក្រែ​ន លោក Freuding បាន​សង្កត់ធ្ងន់ថា បញ្ហា​នេះ​មិន​ត្រូវបាន​ពិភាក្សា​នៅពេលនេះ​ទេ​។​

ក្នុងពេល​ជាមួយគ្នានេះ បើតាម​លោក បាន​បញ្ជាក់ថា ផែនការ​បណ្ដុះបណ្ដាល​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដោយផ្ទាល់​គឺ​ពិបាក ដោយសារ​ការរារាំង​ពី​រុស្ស៊ី កង្វះ​ការគាំទ្រ​ផ្លូវអាកាស និង​បញ្ហា​ការពារ​ដែនអាកាស ហើយ​នេះ​ជា​មូលហេតុ​ចម្បង​៕

Related posts