ការប្រជុំ​វាយតម្លៃ និង​ដាក់​ចំណាត់ថ្នាក់ នាយក​សាលា​ល្អ ឆ្នាំ​សិក្សា​២០២២-២០២៣ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ដើម្បី​ទទួលបាន​ពានរង្វាន់ “​សម្តេច​តេ​ជោ​សែន​”

​ប៉ៃលិន​៖ គណៈប្រតិភូ ប្រជុំ​វាយតម្លៃ និង​ដាក់​ចំណាត់ថ្នាក់​នាយក​សាលា​ល្អ ឆ្នាំ​សិក្សា​២០២២-២០២៣ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ដើម្បី​ទទួលបាន​ពានរង្វាន់ “​សម្តេច​តេ​ជោ​សែន​”​។ សូមបញ្ជាក់ថា ក្នុង​ដំណើរ​ការដាក់​ចំណាត់ថ្នាក់​នាយក​សាលា​ល្អ គិត​ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តតាកែវ និង​ខេត្តកណ្តាល ។​

​ការផ្តល់​ពានរង្វាន់​នាយក​សាលា​ល្អ និង​គ្រូបង្រៀន​ល្អ គឺជា​កត្តា​គន្លឹះ​សំខាន់​ក្នុង​គោលដៅ​លើកទឹកចិត្ត​នាយក​សាលា និង​គ្រូបង្រៀន ខិតខំ​បំពេញការងារ លើកកម្ពស់​ការអប់រំ ជា​ផ្នែក​មួយ​ក្នុង​កំណែទម្រង់​វិស័យ​អប់រំ ដែល​ការធ្វើកំណែទម្រង់​នេះ​ដើម្បី​ចូលរួមចំណែក​ដល់​ការសម្រេច​នូវ​គោលដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ ២០៣០ និង​ប្រទេស​អភិវឌ្ឍ​ឆ្នាំ ២០៥០៕

Related posts